សាលាតន្ត្រី Cam Melody បានប្រារព្ធពិធីប្រគំតន្ត្រីលើកទី ៨ របស់ខ្លួន ដោយមានសិស្សានុសិស្សប្រមាណ ៨៥ នាក់មកពីសាលាតន្ត្រីនេះចូលរួម។ ការប្រគំតន្ត្រីនេះមានចំណងជើងថា៖ «Colours of Music» ដែលត្រូវបានប្រារព្ធធ្វើឡើងនៅស្ថានទូតម៉ាឡេស៊ីក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ១៥ ខែធ្នូ។ នៅក្នុងពិធីប្រគំតន្ត្រីដ៏រីករាយនោះ សិស្សបានបង្ហាញទេពកោសល្យរបស់ពួកគេក្នុងការច្រៀង និងការលេងឧបករណ៍តន្ត្រីផ្សេងៗដ៏ប៉ិនប្រសប់។ ព្រឹត្តិការណ៍ដ៏មហោឡារិកនេះមានភ្ញៀវចូលរួមប្រមាណ ៣០០ នាក់ក្នុងនោះក៏មានឪពុកម្តាយរបស់សិស្សានុសិស្សផងដែរ៕ រូបថត នាង សុភាព