សាលាអន្តរជាតិទ្រូវីហ្សិនកម្ពុជាដែលផ្តល់ជូនការអប់រំចាប់ពីថ្នាក់មត្តេយ្យរហូតដល់កម្រិតវិទ្យាល័យបានបើកសាខាទី ៨ របស់ខ្លួនកាលពីថ្ងៃទី ៤ ខែមករា កន្លងទៅ ដែលមានទីតាំងស្ថិតនៅផ្លូវឧកញ៉ាម៉ុងឫទ្ធី។ អគ្គនាយកសាលាអន្តរជាតិទ្រូវីហ្សិនកម្ពុជាលោក សេង បូណា បានមានប្រសាសន៍ថា៖ «តម្រូវការយ៉ាងឆាប់រហ័សនៃការអប់រំសម្រាប់សិស្សានុសិស្សបានជំរុញឱ្យខ្ញុំបង្កើតសាខាថ្មីនេះឡើង។ ដោយមានការគាំទ្រពីឪពុកម្តាយដែលឱ្យតម្លៃគុណភាពលើការបង្រៀន ៣ ភាសា ខ្មែរ អង់គ្លេស និងចិន ការពង្រីកនេះគឺជាការវិនិយោគលើការអប់រំកូនៗរបស់ពួកគេ»៕ រូបថត សហការី