អនុស្សរណៈនៃការយោគយល់គ្នារវាងមជ្ឈមណ្ឌលផ្លូវការសម្រាប់ការធ្វើតេស្ត IELTS នៅកម្ពុជានៃស្ថាប័ន IDP Education និង សាលាអន្តរជាតិ Singapore Cambodia International Academy ត្រូវបានចុះហត្ថលេខានៅថ្ងៃសុក្រ ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅ One Park ភ្នំពេញ។ អនុស្សរណៈនេះ ទទួលស្គាល់សាលាអន្តរជាតិ SCIA ជាកន្លែងធ្វើតេស្ត IELTS Alliance Program Test Venue ដែលស្ថិតក្រោមការអនុញ្ញាតរបស់មជ្ឈមណ្ឌលផ្លូវការសម្រាប់ការធ្វើតេស្ត IELTS នៅកម្ពុជា។ IELTS គឺជាមជ្ឈមណ្ឌលផ្លូវការសម្រាប់ការធ្វើតេស្តភាសាអង់គ្លេស ដែលពេញនិយមជាងគេបំផុតលើពិភពលោក ដែលមានស្ថាប័នទទួលស្គាល់ជាង ១០ ០០០ កន្លែង៕ រូបថត ហេង ជីវ័ន