The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សាលា​អន្តរជាតិ SCIA រៀបចំ​ពិធី​ស្វាគមន៍​សិស្ស​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី

សាលា​អន្តរជាតិ SCIA រៀបចំ​ពិធី​ស្វាគមន៍​សិស្ស​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី

សាលា​អន្តរជាតិ​សិង្ហបុរី (SCIA) បាន​ធ្វើ​ពិធី​ដង្ហែ​ក្បួន​នៅ​បរិវេណ​សាលា​របស់ខ្លួន​ដើម្បី​បង្ហាញ​ពី​ការចាប់ផ្តើម​ឆ្នាំ​សិក្សា​ថ្មី​។ ការ​ដង្ហែ​ក្បួន​នោះ​ត្រូវបាន​ធ្វើឡើង​ដោយ​មាន​វិធានការ​សុវត្ថិភាព​តឹងរ៉ឹង​បំផុត ដែល​បាន​ចាប់ផ្តើម​នៅ​ម៉ោង​ ៣ ​រសៀល ដោយ​មាន​រថយន្ត​បន្តដំណើរ​ប្រមាណ​ ៤៥ ​នាទី​។ ឪពុកម្តាយ​ដឹក​កូនៗ​របស់​ពួកគេ​នៅ​ជុំវិញ​បរិវេណ​សាលា ខណៈ​ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ​ និង​បុគ្គលិក​រដ្ឋបាល​ឈរ​កាន់​ប៉េងប៉ោង និង​ផ្ទាំង​រូបភាព​ដែល​បង្ហាញ​សារ​លើកទឹកចិត្ត និង​មាន​ការគ្រវីទង់ជាតិ​ផងដែរ​៕ រូបថត សហការី