ខេត្តសៀមរាបនឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ បដិសណ្ឋារកិច្ច និងសំណង់ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារ សុខា សៀមរាប ចាប់ពីថ្ងៃទី ១០-១២ ខែតុលា ឆ្នាំ ២០១៩ ខាងមុខ។ ពិព័រណ៍ដ៏អស្ចារ្យដែលមានរយៈពេល ៣ ថ្ងៃនេះត្រូវបានរំពឹងថានឹងមានការចូលរួមពីក្រុមហ៊ុនប្រមាណ ៣០០ ក្រុមហ៊ុនមកពី ១៨ ប្រទេសផ្សេងគ្នា។ ក្រុមហ៊ុន AMB Tarsus Events Group ដែលជាអ្នករៀបចំពិព័រណ៍នេះបានធ្វើសន្និសីទសារព័ត៌មានស្តីពីការរៀបចំពិព័រណ៍ដ៏ធំនេះកាលពីថ្ងៃទី ១០ ខែកក្កដានៅខេត្តសៀមរាប៕ រូបថតសហការី