The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ស្ថានទូត​ម៉ាឡេស៊ី​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​បុណ្យជាតិ​លើក​ទី​ ៦៣

ស្ថានទូត​ម៉ាឡេស៊ី​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​បុណ្យជាតិ​លើក​ទី​ ៦៣

ថ្ងៃទី​ ៣១ ខែ​សីហា គឺជា​ទិវា​បុណ្យជាតិ​ម៉ាឡេស៊ី​ខួប​លើក​ទី​ ៦៣, ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំរាជធានី​ភ្នំពេញ​បាន​រៀបចំ​ពិធី​ជួបជុំ​តូច​មួយ​នៅលើ​ដំបូល​នៃ​សណ្ឋាគារ Courtyard by Marriott ភ្នំពេញ ក្រោម​ប្រធានបទ «Raikan Kemerdekaan Malaysia»,«​អបអរ​បុណ្យ​ឯករាជ្យ​ជាតិ​ម៉ាឡេស៊ី​»​។ នៅក្នុង​ពិធី​នោះ ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្ដម Eldeen Husaini Mohd Hashim បាន​ចូលរួម​ជាមួយ​ប្រជាជន​ម៉ាឡេស៊ី​ចំនួន​ ៦៣ ​នាក់ ដែល​ជា​និមិត្តរូប​ខួប​លើក​ទី​ ៦៣ ​ឆ្នាំ​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ប្រទេស​ម៉ាឡេស៊ី​។ វត្តមាន​នៅក្នុង​ពិធី​នោះ មាន​មន្ត្រី​ និង​បុគ្គលិក​ស្ថានទូត​ក៏ដូចជា​អ្នកតំណាង​ជនជាតិ​ម៉ាឡេស៊ី​ដែល​ត្រូវបាន​ជ្រើសរើស រួមមាន​ទាំង​អ្នក​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជិះកង់​ និង​ម៉ូតូ​ «Merdeka Ride» ​ផងដែរ​។ ឯកឧត្តម​ឯកអគ្គរាជទូត​បាន​សង្កត់ធ្ងន់​នៅក្នុង​សុន្ទរកថា​របស់​ឯកឧត្តម​អំពី​ការបោះ​ជំហាន​ដ៏ធំ​របស់​ប្រទេស​ម៉ាឡេស៊ី​ក្នុង​រយៈពេល ៦៣ ឆ្នាំ​កន្លង​មក​នេះ ខណៈ​ឯកឧត្តម​ក៏បាន​គូសបញ្ជាក់ថា ឆ្នាំនេះ​ក៏​ជា​ខួប​លើក​ទី​ ៦៣ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ម៉ាឡេស៊ី និង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​៕ រូបថត ហុង មិនា