ស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជាកាលពីល្ងាចថ្ងៃទី ៩ ខែតុលា បានរៀបចំកម្មវិធីពិសាអាហារពេលល្ងាចនៅសណ្ឋាគារ Rosewood Phnom Penh សម្រាប់អតីតនិស្សិតអាហារូបករណ៍នៃកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេស (MTCP) ដែលធ្លាប់បានទៅសិក្សានៅឯប្រទេសម៉ាឡេស៊ីចន្លោះពីឆ្នាំ ២០១៥ និង ២០១៩។ គោលបំណងនៃកម្មវិធីនេះគឺដើម្បីលើកកម្ពស់ការតភ្ជាប់ទំនាក់ទំនង និងជំរុញចំណងមិត្តភាពឱ្យកាន់តែរឹងមាំ ហើយក៏ជាការបង្កើតទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងដើម្បីពង្រឹងបណ្តាញរវាងមន្ត្រីស្ថានទូត ប្រជាជនម៉ាឡេស៊ី និងអតីតនិស្សិតកម្ពុជានៃកម្មវិធី MTCP ផងដែរ។ ពិធីដ៏រីករាយនោះប្រព្រឹត្តធ្វើឡើងក្រោមវត្តមានឯកឧត្តម Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជារួមនឹងវត្តមានភ្ញៀវកិត្តិយសជាច្រើនរូបទៀត៕ រូបថត នាង សុភាព