កាលពីថ្ងៃទី ១០ ខែវិច្ឆិកា realme ដែលជាម៉ាកពេញនិយមផ្នែកបច្ចេកវិទ្យាបានដាក់ប្រកាសជាផ្លូវការនូវ realme C15 ម៉ូឌែលដំបូងដែលមានថាមពលថ្ម 6000mAh និងការសាកលឿន 18W ដែលមានតម្លៃ ១៦៩ ដុល្លារ និងជាជម្រើសដ៏ល្អសម្រាប់អតិថិជនស្មាតហ្វូនលំដាប់ថវិកា។ ស្របពេលនេះ realme ថែមទាំងនាំមកនូវនាឡិការឆ្លាតវៃ realme Watch S ដែលមានតម្លៃ ៩៩ ដុល្លារសម្រាប់ realme C15 នឹងមានធ្វើការដាក់លក់នៅថ្ងៃទី ១៣ ខែវិច្ឆិកាហើយ realme Watch S នឹងមានដាក់លក់នៅថ្ងៃទី ១៦ ខែវិច្ឆិកាផងដែរ។
សម្រាប់ផ្នែកគ្រឿងបំពាក់ realme C15 ដែលមានដាក់លក់នៅទីផ្សារកម្ពុជាគឺខុសគ្នានឹងនៅទីផ្សារដទៃដោយមានប្រើបន្ទះឈីប Snapdragon 460 និងមានអង្គផ្ទុក 4GB+64GB ដែលអាចធ្វើអោយការប្រើប្រាស់មានភាពរលូនល្អ។
អ្វីដែលគួរអោយកត់សម្គាល់នោះគឺ realme C15 ម៉ូឌែលនេះនៅតែបានបន្តនូវគុណសម្បត្តិដែលមានថាមពលថ្មធំរបស់ C series ដោយមានថាមពលថ្មធំ 6000mAh អាចនិយាយទូរស័ព្ទបាន ៤៦ ម៉ោង ឬមើល YouTube បានរយៈពេល ៤៨ ម៉ោងដែលប្រៀបធៀបនឹងផលិតផលដែលមានថាមពលថ្ម 5000mAh និងតែងតែឃើញនៅលើទីផ្សារដែលអាចកាន់ថ្មបានជាងកន្លះខែគឺវាធ្វើអោយយុវវ័យទទួលបានបទពិសោធន៍កាន់តែអស្ចារ្យ។ នៅពេលបើកមុខងារសន្សំសំចៃថ្ម ៥% អាចនិយាយទូរស័ព្ទបាន ២ ម៉ោង ៤៥ នាទីដោះស្រាយនូវបញ្ហាអស់ថ្មរបស់អ្នកប្រើប្រាស់។
ក្នុងនាមជាស្មាតហ្វូនដែលជាដំណោះស្រាយថាមពលធំបច្ចេកវិទ្យាសាកថ្មរបស់ realme C15 គឺបានកែប្រែអោយប្រសើរឡើងដោយផ្អែកលើបច្ចេកវិទ្យានៃ C series ដោយមានបំពាក់នូវការសាកថ្ម 18W វាយបំបែកម្តងទៀតនូវការយល់ឃើញរបស់អ្នកប្រើប្រាស់ទៅលើសា្មតហ្វូនលំដាប់ថវិកា។
សម្រាប់ផ្នែកកាមេរ៉ា realmeC15 Qualcomm Edition មានកាមេរ៉ាក្រោយ AI 4 គ្រាប់ 13MP ថែមទាំងមានមុខងារ Super Nightscape Mode និង Portrait Mode កាមេរ៉ា Selfie8MP ជួយអោយអ្នកប្រើប្រាស់អាចថតបានរូបភាពដូចក្នុងភាពយន្ត និងមានមុខងារប្រើកាយវិការដើម្បីថតរូបមុខងារ AI Beauty និងការថតវីដេអូមានកម្រិត Full HD1080P មិនថាការថត Selfie ឬការថតវីដេអូគឺសុទ្ធតែអាចថតបានច្បាស់ល្អ។
សម្រាប់ការរចនាបទផ្នែកខាងក្រៅ realmeC15Qualcomm Edition មានពីរជម្រើសដែលមានពណ៌ខៀវ និងពណ៌ប្រាក់ដែលយុវវ័យនិយមចូលចិត្តនឹងត្រូវបានបំផុសគំនិតដោយផ្ទៃសមុទ្រដែលមានពណ៌ខៀវ និងសត្វរំពេដែលហោះកាត់ផ្ទៃសមុទ្រធ្វើអោយកាន់តែពេញនិយម និងទាន់សម័យ។
ក្រៅពីនេះ realme មិនត្រឹមតែជាម៉ាកស្មាតហ្វូនដែលស្ថាប័ន Counterpoint បានប្រកាសថាជា “ម៉ាកស្មាតហ្វូនដែលមានចំនួនលក់កើនឡើងលឿនបំផុតក្នុងពិភពលោករហូតដល់ ៥០ លានគ្រឿង” ប៉ុណ្ណោះទេហើយសម្រាប់ផលិតផល AIoT ក៏មានការវាយបំបែកថ្មីផងដែរ។
ការរចនានៃរូបរាងរបស់ realme Watch S មានភាពវ័យក្មេង ទាន់សម័យ និងអាចកាន់ថ្មបានយូររហូតដល់ ១៥ ថ្ងៃដែលមានបំពាក់ជាមួយនឹងមុខងារការពារជម្រាបទឹក IP68 និងមានមុខងារតាមដានចង្វាក់បេះដូងក្នុងកំឡុងពេលហែលទឹកបានទៀតផងកាន់តែមានទំនុកចិត្តចំពោះការតាមដានសុខភាពអាចនិយាយបានថាចំណាយត្រឹម ២០% នៃតម្លៃ iWatch តែអាចទទួលបានមុខងារ ៨០% នៃ iWatch សូមកុំខកខានអោយសោះ៕