The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ហត្ថាកសិករ​បាន​ក្លាយ​ជា​ធនាគារ​ពាណិជ្ជ​ដោយ​ជោគជ័យ

ហត្ថាកសិករ​បាន​ក្លាយ​ជា​ធនាគារ​ពាណិជ្ជ​ដោយ​ជោគជ័យ

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ដែល​ធំជាងគេ​លំដាប់​ទី​ ២ នៅក្នុង​ប្រទេស​កម្ពុជា​បាន​ប្រកាស​ការកម្លាយ​ខ្លួន​ដោយ​ជោគជ័យ​ទៅជា​ធនាគារពាណិជ្ជ ដែល​មាន​ឈ្មោះថា ធនាគារ ហត្ថា ម.ក ហើយ​ការប្រកាស​នេះ​បាន​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ធនាគារ ហត្ថា ប្រកាស​បើក​ស្លាក​សញ្ញា​ថ្មី​ជា​ផ្លូវការ​ជាមួយ​នឹង​ការប្តេជ្ញា​ផ្តល់​ជូន​នូវ​សេវាកម្ម​រហ័ស សាមញ្ញ និង​ងាយស្រួល​ជូន​អតិថិជន ដែល​បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​នៅ​សណ្ឋាគារ​ឈានមុខ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ ធនាគារ ហត្ថា មាន​បទពិសោធ​ជាង ២៦ ​ឆ្នាំ​ក្នុង​ការផ្តល់​សេវា​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​ការិយាល័យ​សាខា​ចំនួន ១៧៧ ជាមួយនឹង​ម៉ាស៊ីន​អេធីអឹម​ចំនួន ១៣៧ នៅ​ទូទាំង​ប្រទេស​៕ រូបថត សហការី