ហាងលក់នាឡិកាម៉ាក Longines ដ៏ល្បីល្បាញលំដាប់ពិភពលោករបស់ប្រទេសស្វ៊ីសត្រូវបានសម្ពោធជាផ្លូវការជាថ្មីកាលពីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៩ ដែលមានអាសយដ្ឋាននៅផ្ទះលេខ ១៧១ ផ្លូវ ១៣០ សង្កាត់ផ្សារថ្មី ១ ខណ្ឌដូនពេញរាជធានីភ្នំពេញ។ ហាងថ្មីនេះត្រូវបានរចនាតាមស្តង់ដាអន្តរជាតិ ហើយក៏មានការតាំងបង្ហាញនូវជម្រើសជាច្រើន ព្រមទាំងម៉ូដចុងក្រោយបំផុតជូនដល់អតិថិជនរបស់នាឡិកាម៉ាក Longines ផងដែរ។ នៅក្នុងព្រឹត្តិការណ៍ដ៏រីករាយនេះក៏មានការអញ្ចើញចូលរួមពីភ្ញៀវកិត្តិយស និងដៃគូអាជីវកម្មជាច្រើនផងដែរ ដែលធ្វើឲ្យកម្មវិធីនេះកាន់តែអស្ចារ្យទ្វេឡើង៕ រូបថត ហេង ជីវ័ន