សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានចាប់ផ្ដើមប្រតិបត្តិការជាលើកដំបូងរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញនាដើមឆ្នាំ ២០២១ នេះ គឺនៅថ្ងៃទី ០៦ ខែមករា ដែលនេះគឺជាការបោះជំហានលើកដំបូងរបស់ខ្លួនឈ្មោះយីហោសណ្ឋាគារនេះចូលមកក្នុងទីក្រុងដ៏រស់រវើកបំផុតមួយក្នុងចំណោមទីក្រុងដ៏រស់រវើកនានារបស់ទ្វីបអាស៊ី។ ដោយមានបន្ទប់ស្នាក់នៅចំនួន ២៤៧ និងបន្ទប់ស្វ៊ីតចំនួន ៤៣ សណ្ឋាគារដែលមានរចនាប័ទ្មសម័យអាណានិគមបារាំងរួមបញ្ចូលជាមួយរចនាប័ទ្មសម័យទំនើបដ៏ថ្មីសន្លាងនេះមានទីតាំងស្ថិតនៅចំកណ្ដាលបេះដូងនៃខណ្ឌដូនពេញក្នុងរាជធានីភ្នំពេញដោយចំណាយពេលធ្វើដំណើរត្រឹមតែ ៣០ នាទីប៉ុណ្ណោះពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងងាយស្រួលធ្វើដំណើរដោយថ្មើរជើង ដែលនៅជិតបំផុតទៅកាន់ព្រះបរមរាជវាំង សារមន្ទីរជាតិ និងមាត់ទន្លេ ជាដើម។ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ប្ដេជ្ញាចិត្តធានាឲ្យបាននូវការគោរពតាមបទដ្ឋានសុខភាព និងសុវត្ថិភាពកម្រិតខ្ពស់ និងផ្តល់ជូននូវបរិយាកាសដែលមានសុវត្ថិភាពបំផុត៕ រូបថត ហុង មិនា