ក្រុមហ៊ុន Orkide Development កាលពីថ្ងៃអាទិត្យកន្លងទៅ បានរៀបចំអោយមានជាការចាប់រង្វាន់ជូនដល់អតិថិជនដែលបានជាវនូវគេហដ្ឋានគ្រប់ប្រភេទពីគម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង។ ការចាប់រង្វាន់នេះមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជនដែលបានជាវគេហដ្ឋានពី គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង នេះ អមជាមួយនឹងការប្រគុំតន្ត្រីដ៏ពិរោះពីសំណាក់ក្រុមតន្ត្រីរបស់លោក ជួន ចាន់ទិត្យា ជាអ្នកចម្រៀង ច្រៀងបទ (ពោធិចិនតុង នៅផ្សារកាប់គោ) ដែលល្បីល្បាញតាមបណ្តាញសង្គម។
បន្ទាប់ពីទទួលបាននូវការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់រួចមក សម្រាប់ដំណាក់កាលនៃការបើកលក់ដំបូង និង ដើម្បីជាការថ្លែងអំណរគុណ ក៏ដូចជាដើម្បីបំពេញនូវតម្រូវការទីផ្សារបន្ថែមទៀតនោះ ក្រុមហ៊ុនបានសម្រេចបើកលក់ដំណាក់កាលបន្ទាប់ជាមួយនឹងការផ្តល់ជូននូវការចាប់រង្វាន់ដ៏អស្ចារ្យរួមមាន បន្ទប់ខុនដូអ័រគីដេ ផ្លូវ2004 (ម៉ៃដា) ចំនួន 1យូនីត និងរង្វាន់ទូរទឹកកក 6 គ្រឿង និងទូរទស្សន៍ 6 គ្រឿងទៀតផង។
គម្រោងថ្មីរបស់ក្រុមហ៊ុន Orkide Development ដែលមានឈ្មោះថា អ័រគីដេ ដឹពោធិ៍ចិនតុង នេះអភិវឌ្ឍនៅលើផ្ទៃដីសរុបជាង 23 ហិកតា ដែលរួមមានលំនៅដ្ឋានបែបប្រណីតៗ ជិត ១ ពាន់ខ្នងមានជាប្រភេទផ្ទះប្រកបអាជីវកម្ម ហ្សបហោស (Tulip Shop House) ផ្ទះវីឡាភ្លោះ (Sunflower) និងប្រភេទផ្ទះវីឡាទោល (MariGold) ហើយគ្រប់ប្រភេទផ្ទះទាំងអស់ រចនាឡើងបំពេញទៅតាមតម្រូវការនៃបែបផែនរស់នៅទាន់សម័យ។
គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុងនេះនៅទីតាំងស្ថិតនៅផ្លូវ 105K (ជិតវត្តតាំងកសាង) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ) ឬលោកអ្នកអាចទូរស័ព្ទមកកាន់លេខ ០៩៨ ៧៣ ៣៣៣៣ ៕