ក្រុមហ៊ុន Orkide Development ដែលបានសម្ពោធការដ្ឋានសាងសង់គម្រោងថ្មីរបស់ខ្លួន «អ័រគីដេ ដឹពោធិ៍ចិនតុង» កាលពីដើមខែឧសភាកន្លងទៅត្រូវបានលក់អស់ ១០០ ភាគរយ ហើយសម្រាប់ដំណាក់កាលទី ១ គិតត្រឹមថ្ងៃទី ៨ ខែមិថុនា ហើយកំពុងបន្តបើកលក់ដំណាក់កាលទី ២ បន្តទៀត។
នៅថ្ងៃបើកលក់ផ្លូវការនៅទីតាំងគម្រោងផ្ទាល់គឺមានអតិថិជនជិត ១ ០០០ នាក់ បានអញ្ជើញមកសាកសួរព័ត៌មាន និងទិញគេហដ្ឋានពីគម្រោងនេះ ដែលមានទីតាំងស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គម្រោងដ៏អស្ទារ្យនេះស្ថិតនៅលើផ្ទៃដីចំនួន ២៣ ហិកតា ដែលសរុបរួមមានផ្ទះសរុបជិត ១ ពាន់ខ្នង ដែលមានប្រភេទផ្ទះ សម្រាប់ប្រកបអាជីវកម្ម វីឡាភ្លោះ និង វីឡាទោល ដ៏ស្រស់ស្អាត ទាន់សម័យ និងអមទៅដោយសួនច្បារ និងបរិយាកាសដ៏ស្រស់ត្រកាល។
អ្នកតំណាងគម្រោងបានថ្លែងថាគ្រប់ប្រភេទគេហដ្ឋានទាំងអស់ត្រូវបានរចនាឡើងតាមបែបទាន់សម័យប្លែកពីម៉ូដគម្រោងផ្សេងៗពីមុនដោយសម្រិតសម្រាំងយកមកជូនទីផ្សារកម្ពុជា នូវបែបផែននៃការរស់នៅដ៏ទំនើប ទាន់សម័យដែលមិនធ្លាប់មានពីមុន។
សម្រាប់អតិថិជនដែលចង់ធ្វើការវិនិយោគ និងចង់បានគេហដ្ឋានដែលស្រស់ស្អាត និងទាន់សម័យ សូមកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅ ពីព្រោះទីតាំងគម្រោងនេះកំពុងមានសក្កានុពលខ្លាំង។
ក្នុងចំណោមអតិថិជនជិត ១ ០០០ នាក់ មានលោក លី ផលឡុង អាយុ ៦០ ឆ្នាំ ដែលបានអញ្ជើញមកសាកសួរព័ត៌មានក្នុងអំឡុងពេលបើកសម្ពោធលក់នេះបានឲ្យដឹងថាលោកចាប់អារម្មណ៍គម្រោងរបស់ក្រុមហ៊ុន Orkide Development ពីព្រោះសំណង់អគាររបស់ក្រុមហ៊ុននេះមានគុណភាពខ្ពស់ រឹងមាំ ជាពិសេសគម្រោងបើកលក់នេះគឺនៅជាប់ផ្លូវធំ ជិតទីប្រជុំជន ដែលអាចឲ្យលោក និងក្រុមគ្រួសារបើករបរធ្វើអាជីវកម្មបាន។
អតិថជនម្នាក់ទៀតឈ្មោះ ទិត សុវណ្ណរិទ្ធិ អាយុ ៣៧ ឆ្នាំ ដែលបានចូលរួមកម្មវិធីបើកលក់ជាផ្លូវការដែរនោះក៏បានលើកឡើងថាលោកចង់បានគេហដ្ឋាដើម្បីរស់នៅហើយលោកជឿជាក់លើគុណភាពសំណង់របស់ក្រុមហ៊ុន Orkide Development ហើយគម្រោងនេះនៅជាប់ផ្លូវធំ ជាពិសេសនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ប្រសិនបើអតិថិជនដែលចង់ទទួលបានព័ត៌មានលម្អិតសូមអញ្ជើញមកសាកសួរព័ត៌មាននៅទីតាំងការដ្ឋានផ្ទាល់ ដែលស្ថិតនៅផ្លូវ 105K (ជិតវត្តតាំងកសាង) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ) ឬលោកអ្នកអាចទូរស័ព្ទមកកាន់លេខ ០៩៨ ៧៣ ៣៣៣៣ ៕