ស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញបានរៀបចំព្រឹត្តិការណ៍ «ថាមពលស្វារាជ្យដំណើរផ្សព្វផ្សាយការប្រើប្រាស់ថាមពលសូឡាដោយមហាត្មៈគន្ធី (សិក្ខាសាលាឯកអគ្គរដ្ឋទូតថាមពលព្រះអាទិត្យសម្រាប់សិស្សានុសិស្ស) ដើម្បីលើកកម្ពស់ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ។ ព្រឹត្តិការណ៍ដែលត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃពុធសប្តាហ៍មុននេះ គឺដើម្បីអបអរសាទរខួបកំណើតគម្រប់ ១៥០ ឆ្នាំរបស់មហាត្មៈគន្ធី ដែលជាបិតានៃប្រជាជាតិឥណ្ឌា។ ព្រឹត្តិការណ៍ដ៏ធំនេះទទួលបានការចូលរួមក្រោមវត្តមានរបស់លោកជំទាវ ម៉ានីកា ជេន ឯកអគ្គរដ្ឋទូតឥណ្ឌា និង ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា។ សិស្សានុសិស្ស ៥០០ នាក់មកពីសាលារដ្ឋ សាលាមិត្តភាពឥណ្ឌា-កម្ពុជា និង សាលា Liger Leaderships Academy បានជួបជុំគ្នានៅពហុកីឡដ្ឋានជាតិដ៏ល្បីល្បាញក្នុងរាជធានីភ្នំពេញដើម្បីផ្គុំអំពូលសូឡា៕ រូបថត ហ៊ាន រស្មី