The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ ប្រគល់​វិញ្ញាបនបត្រ​ដល់​ជយលាភី​ប្រកួត​យោគៈ

ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ ប្រគល់​វិញ្ញាបនបត្រ​ដល់​ជយលាភី​ប្រកួត​យោគៈ

ស្ថានទូត​ឥណ្ឌា ប្រចាំ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ​២៩ ខែកក្កដា ឆ្នាំ​ ២០២០ បានរៀបចំ​កម្មវិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​ជយលាភី យោគៈ ដើម្បី​ចូលរួម​ប្រារព្ធ​ទិវាយោគៈ​អន្តរជាតិ​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ និង​លើកកម្ពស់​លំហាត់​ប្រាណ ដែល​ល្បី​ផ្ដល់​គុណប្រយោជន៍​ដល់​ផ្លូវកាយ និង​ផ្លូវ​អារម្មណ៍​មួយ​នេះ នៅ​ប្រទេស​កម្ពុជា​។ កម្មវិធី​នេះ​ផងដែរ​ត្រូវ​បានរៀបចំ​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​ ៦ នៃ​ទិវាយោគៈ​អន្តរជាតិ ២០២០ ដោយមាន​បញ្ចូល​នូវ​កម្មវិធី​ប្រកួត​វីដេអូ​ហាត់​យោគៈ​អនឡាញ​ក្រោម​ប្រធានបទ «​ជីវិត​ខ្ញុំ យោគៈ​ខ្ញុំ​» ប្រកួត​ឆ្លើយ​សំណួរ​អនឡាញ និង​ប្រកួត​រូបថត​លំហាត់ប្រាណ​ហាត់​យោគៈ​បែប Asana​។ មានប្រសាសន៍​ក្នុង​ឱកាស​ប្រគល់​វិញ្ញាបនបត្រ​ដល់​ជយលាភី​ប្រកួត​យោគៈ ឯកអគ្គរដ្ឋទូត​ឥណ្ឌា លោកជំទាវ Manika Jain បាន​អបអរសាទរ​ដល់​វត្តមាន​អ្នកចូលរួម​ទាំងអស់ ស្រប​ពេល​ដែល​ប្រជាប្រិយភាព​ចំពោះ​លំហាត់​ប្រាណ​យោគៈ​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការប្រកួត​យោគៈ​នេះ​មាន​ម្ចាស់​ជយលាភី​ជា​ជនជាតិខ្មែរ និង​បរទេស​បន្ថែម​ពី​លើ​សមាជិក អ្នក​ហាត់​យោគៈ​នៃ​សហគមន៍​ឥណ្ឌា​ផង​ដែរ​៕ រូបថត ហ៊ាន រង្សី