សៀមរាបៈ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំស្តីពីយុទ្ធសាស្រ្តទីផ្សារ ទំនាក់ទំនង និងភាពជាអ្នកដឹកនាំ ផ្លាស់ប្តូរនូវយុទ្ធសាស្រ្តទីផ្សារដើម្បីទទួលបានគំនិតថ្មីៗ និងបទពិសោធ។ GO Group ដែលជាបណ្តាញក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងទំនាក់ទំនងសាធារណៈឯករាជ្យដ៏ធំបំផុតប្រចាំប្រទេសតំបន់អាស៊ី បានរៀបចំកម្មវិធីប្រជុំប្រចាំឆ្នាំស្តីពីយុទ្ធសាស្រ្តទីផ្សារ ទំនាក់ទំនង និងភាពជាអ្នកដឹកនាំសម្រាប់សមាជិកនីមួយៗរបស់ GO Group ដែលមានក្រុមហ៊ុន Active Communications ជាម្ចាស់ផ្ទះសម្រាប់ការប្រជុំនៅឆ្នាំនេះដែលមានរយៈពេល ២ ថ្ងៃគឺថ្ងៃទី ១៦ និង ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។
លោក ផេតធ័រ ឌឺក្រេតស៊័រ( Peter de Kretser) អគ្គនាយកក្រុមហ៊ុន GO Communications និងជាប្រធានសមាជិក GO Group បានមានប្រសាសន៍ថា “សមាជិក GO Group នីមួយៗ គឺជាភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មឯករាជ្យក្នុងស្រុកដ៏ល្អបំផុតនៅក្នុងទីផ្សារនីមួយៗ ដែលពួកយើងតែងតែមានការសិក្សាច្បាស់លាស់ពីតម្រូវការទីផ្សារក្នុងស្រុក និងយល់ដឹងពីការរំពឹងទុកសម្រាប់ទីផ្សាររបស់អតិថិជនរបស់យើង។ ដើម្បីឲ្យផលិតផលមួយលក់ដាច់ និងទទួលបានការគាំទ្រច្រើនពីអ្នកប្រើប្រាស់ ក្រុមហ៊ុនស្លាកយីហោនីមួយៗត្រូវតែធ្វើការផ្សាព្វផ្សាយពាណិជ្ជកម្មតាមបទសណ្ឋានផ្សេងៗគ្នាដើម្បីទទួលបានការចាប់អារម្មណ៍ ឲ្យកាន់តែខ្លាំងឡើងថែមទៀត៕ រូបថត សហការី