កាលពីថ្ងៃទី ៩ កញ្ញា ឆ្នាំ ២០១៩ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលជាក្រុមហ៊ុនកែច្នៃ និង ចែកចាយផលិតផលដែកឈានមុខគេនៅកម្ពុជា បានធ្វើកម្មវិធីជួបជុំមហាគ្រួសារ អាយ អេស អាយ ប្រចាំឆ្នាំ និងអបអរសាទរការវិវឌ្ឍថ្មីផលិតផល ដែកទីប-ស អាយ.អេស.អាយ ក្នុងឱកាសក្រុមហ៊ុន អាយ អេស អាយ ស្ទៀលសម្រេចបានស្តង់ដារអន្តរជាតិ ISO 9001: 2015។ នៅក្នុងកម្មវិធីនោះដែរមានការចូលរួមពីម្ចាស់សិប្បកម្ម ក្រុមហ៊ុនសំណង់ ម្ចាស់ដេប៉ូ និងតំណាងចែកចាយរបស់ក្រុមហ៊ុនជាង ១២០០ នាក់ដែលអញ្ជើញមកពីគ្រប់បណ្តាខេត្ត/ក្រុងទូទាំងប្រទេស៕