ឯកអគ្គរដ្ឋទូតលោក Christopher B. Montero និង លោក សូ ម៉ារ៉ា រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍បានបើកដំណើរការជាផ្លូវការនូវយុទ្ធនាការទេសចរណ៍ហ្វីលីពីនកាលពីថ្ងៃទី១៤ ខែកញ្ញា កន្លងទៅនេះនៅទីធ្លាស្ថានទូតសាធារណរដ្ឋហ្វីលីពីនក្នុងរាជធានីភ្នំពេញ។ យុទ្ធនាការនេះគឺការបំពាក់ផ្ទាំងប៉ាណូខ្នាតតូច នៅខាងក្រោយរ៉ឺម៉កកង់បីឲ្យធ្វើដំណើរជុំវិញទីក្រុងភ្នំពេញ និងសៀមរាបសម្រាប់ទាក់ទាញភ្ញៀវទេសចរកម្ពុជានិងបរទេសដែលចង់ទៅលេងប្រទេសហ្វីលីពីន៕ រូបថត ហេង ជីវ័ន