កាលពីថ្ងៃទី១៧ ខែសីហា កន្លងទៅនេះ ក្រុមហ៊ុន HGB Group បានប្រារព្ធកម្មវិធី សប្បុរសធម៌សង្គម ដែលមានទីតាំង នៅអគារលេខ៣៧៩ ផ្លូវ សហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ កម្មវិធីសប្បុរសធម៌នេះ មានគោលបំណងជួយដល់អ្នកខ្វះខាត ដែលក្នុងនោះក្រុមហ៊ុនបានចែកជូនអង្ករទៅឲ្យក្រុមគ្រួសារដែលខ្វះខាតចំនួន៩៥០គ្រួសារ និងថវិកាចំនួន២មឺុនរៀល ដែលក្នុងមួយគ្រួសារ ទទួលបានអង្ករមួយបេស្មើនឹង២៥គីឡូក្រាម៕ រូបថត ហេង ជីវ័ន