កាលពីថ្ងៃទី ៧ ខែកក្កដា កន្លងទៅនេះក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានសម្ពោធរថយន្តតូយ៉ូតា Hilux Revo ស៊េរីថ្មីឆ្នាំ ២០១៩ ព្រមទាំងប្រារព្ធខួបគម្រប់ ៥០ ឆ្នាំរបស់រថយន្ត Hilux នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ។ សម្រាប់រថយន្តតូយ៉ូតា Hilux Revo ឆ្នាំ ២០១៩ ដែលបានដាក់សម្ពោធនេះ ក្រុមហ៊ុនបានផ្តល់ជូនជម្រើស ៣ ប្រភេទសម្រាប់អតិថិជន ដូចជា Hilux Revo standard, Hilux Revo Premium និងកាន់តែពិសេសនោះគឺ Hilux Revo Rally៕ រូបថត ហុង មិនា