កាលពីថ្ងៃ ៤ ខែមេសាកន្លងទៅនេះ មានការសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវដែកពីប៉ោយប៉ែត-សិរីសោភ័ណ នៅស្ថានីយរថភ្លើងប៉ោយប៉ែត ជាប់ព្រំដែនថៃ ដោយមានការចូលរួមពីលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ មន្ត្រីជាន់ខ្ពស់ព្រមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូបផងដែរ។ រថភ្លើងនេះអាចធ្វើដំណើរក្នុងល្បឿនជាមធ្យម ៤០ គីឡូម៉ែត្រក្នុង ១ ម៉ោង ប្រើថិរវេលា ១ ម៉ោង ១៥ នាទី។ ចាប់ពីថ្ងៃទី ៤ ខែមេសារហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ ប្រជាជនទាំងអស់អាចជិះរថភ្លើងពីប៉ោយប៉ែតទៅសិរីសោភ័ណដោយមិនគិតថ្លៃ៕ រូបថត សហការី