កាលពីថ្ងៃទី១៤ ខែមករា កន្លងទៅនេះមានការសម្ពោធក្រុមហ៊ុន N.Axia Global Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយកាហ្វេ Gold leaf មកពីប្រទេសម៉ាឡេស៊ី ជាមួយនឹងរសជាតិឆ្ងាញ់ និងច្រើនជម្រើស។ ក្នុងថ្ងៃសម្ពោធនោះដែរក៏មានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីអគ្គរាជទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជាគឺ លោក Dato’Sri Hasan Malek និងលោក Datuk Othsman Hassan ភ្ញៀវកិត្តិយសពិសេសៗ ជាច្រើនរូបទៀត។ ក្នុងថ្ងៃសម្ពោធនោះដែរភ្ញៀវទាំងអស់អាចភ្លក្សរសជាតិកាហ្វេ និងអាចជាវយកទៅផ្ទះបានដែរជាមួយនឹងតម្លៃពិសេស៕ រូបថត ហេង ជីវ័ន និង សហការី