កាលពីថ្ងៃទី២២ ខែមករា កន្លងទៅនេះ ក្រុមហ៊ុន Hino Motor ប្រទេសជប៉ុន ប្រកាសផ្តល់សិទ្ធិឲ្យក្រុមហ៊ុន HGB CV ចែកចាយជាផ្លូវការ រថយន្ត Hino នៅក្នុងប្រទេសកម្ពុជា កម្មវិធីនេះបានធ្វើនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភោគីត្រា។ Hino ជាក្រុមហ៊ុននាំមុខគេរក្សាចំណាត់ថ្នាក់លេខ១ សម្រាប់ការផលិតរថយន្តដឹកទំនិញធុនធ្ងន់ និងមធ្យម អស់រយៈពេល៤៣ឆ្នាំមកហើយ។ តាមរយៈការចាប់ដៃគូសហការ ជាមួយក្រុមហ៊ុន HGB CV Co.,ltd នាថ្ងៃនេះ នឹងធ្វើឲ្យកិត្តិសព្ទរបស់រថយន្ត Hino កាន់តែរីកចម្រើន និងគាំទ្រពីអតិថិជនកម្ពុជា ខណៈវិស័យដឹកជញ្ជូនទាំងធុនធ្ងន់ និងធុនមធ្យមនៅកម្ពុជា កំពុងមានតម្រូវការយ៉ាងខ្លាំងនោះ៕ រូបថត ហុង មិនា