កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៩ ស្ថានឯកអគ្គរាជទូតថៃ ស្ថានតំណាងពាណិជ្ជកម្មថៃប្រចាំរាជធានីភ្នំពេញ និងក្រសួងពាណិជ្ជកម្មថៃបានធ្វើសន្និសីទសារព័ត៌មានស្តីអំពីកម្មវិធីផ្សព្វផ្សាយភាពយន្តថៃលើកទី ៦ ដែលនឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី ២៤-២៨ ខែកក្កដា ឆ្នាំ ២០១៩ នៅតាមរោងភាពយន្ត Major Cineplex នៅក្នុងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី និងរោងភាពយន្ត Legend Cinema ស្ថិតនៅផ្សារទំនើប City Mall ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងផលិតករភាពយន្ត និងអ្នកដែលពាក់ព័ន្ធនឹងខ្សែភាពយន្តនៃប្រទេសកម្ពុជា និងប្រទេសថៃដើម្បីបង្កើតខ្សែភាពយន្តថ្មីៗ ឬធ្វើការជាមួយគ្នាឲ្យកាន់តែល្អ។ កម្មវិធីផ្សព្វផ្សាយភាពយន្តថៃនេះក៏មានការចូលរួមពីតារាសម្តែងថៃ និងកម្ពុជាល្បីៗផងដែរនៅរោងភាពយន្ត Major Cineplex ស្ថិតនៅក្នុងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ៥ ល្ងាច៕ រូបថត ហេង ជីវ័ន