កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៨ ក្រុមហ៊ុនសម្ព័ន្ធ DFS GROUP ដែលជាហាងលក់ទំនិញ និងវត្ថុអនុស្សាវរីយ៍ ម៉ាកប្រណីតល្បីៗសម្រាប់ភ្ញៀវទេសចរបានបង្កើតកម្មវិធី “កាដូបញ្ជាក់ក្តីស្រឡាញ់” ដែលផ្តល់ជូនកាដូពិសេសដល់អតិថិជនពេញ ១ ខែធ្នូនេះ។ កម្មវិធីនេះបង្កើតឡើងដើម្បីអបអររដូវឈប់សម្រាកដំណាច់ឆ្នាំដែលជាពេលវេលាជូនអំណោយវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃប្រកបដោយអត្ថន័យដល់មនុស្សជាទីស្រឡាញ់ និងខ្លួនឯង។
ក្នុងកម្មវិធីនោះក្រុមហ៊ុនសម្ព័ន្ធ DFS GROUP បានសម្រិតសម្រាំងដោយដាក់បង្ហាញនូវជម្រើសមុខទំនិញយ៉ាងច្រើន និងសម្បូរបែបរហូតដល់ ១៤៣ មុខ ហើយសុទ្ធសឹងជាម៉ាកល្បីៗពីបណ្តាប្រទេសចំនួន ១០៨ នៅទូទាំងពិភពលោកមានដូចជា ម៉ូដសម្លៀកបំពាក់ទាន់សម័យ គ្រឿងលម្អ គ្រឿងសម្អាង ផលិតផលថែរក្សាសម្រស់ នាឡិកា គ្រឿងអលង្ការ ស្រា និងចំណីអាហារដែលអនុញ្ញាតឲ្យអតិថិជនជ្រើសកាដូដ៏ស័ក្តិសម និងមានអត្ថន័យឥតខ្ចោះសម្រាប់ខ្លួនឯង និងអ្នកជាទីស្រឡាញ់របស់ពួកគេផងដែរ៕ រូបថត ហុង មិនា