កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ សាលាអន្តរជាតិប្រ៊ីលលានស៍ បានប្រារព្ធពិធីចូលរួមថែរក្សាបរិស្ថានក្រោមប្រធានបទរួមគ្នាជួយថែរក្សាភពផែនដី “Save the Planet” នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េដែលមានការចូលរួមពីអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ ។
គោលបំណងគឺដើម្បីឲ្យក្មេងៗទាំងអស់យល់ដឹងពីភពផែនដីតាមរយៈការសម្អាតបរិស្ថាន ដោយមានការប្រមូលសំរាម ឬវត្ថុអ្វីផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថានយកមកបំប្លែងកែច្នៃធ្វើជារបស់ប្រើប្រាស់ ដើម្បីកាត់បន្ថយការបំពុលបរិយាកាស។
គួរបញ្ជាក់ផងដែរថាក្នុងកម្មវិធីនោះក៏មានការចែកសញ្ញាបត្របញ្ចប់ឆ្នាំសិក្សា ២០១៧-២០១៨ និងផ្តល់លិខិតសរសើរដល់សិស្សានុសិស្សទាំងអស់ដែលមកពីសាខាអូឡាំពិក និងសាខាបឹងរាំង ហើយក៏មានការសម្តែង ច្រៀង និងរាំ រួមទាំងការបង្ហាញភាពច្នៃប្រឌិតនៃសម្លៀកបំពាក់សិល្បៈរបាំនៅលើឆាកផងដែរ៕ រូបថត ហុង មិនា