កាលពីថ្ងៃទី ២៧ ខែមេសា ក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ីប្រចាំកម្ពុជាបានរៀបចំការជួបជុំពិសេសមួយដើម្បីស្វាគមន៍ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីថ្មីប្រចាំនៅកម្ពុជាលោក Eldeen Hussaini Mohd Hashim ដែលរៀបចំដោយក្រុមហ៊ុន PDT (Cambodia) Ltd។
សហគមន៍ធុរកិច្ចម៉ាឡេស៊ីនៅក្នុងប្រទេសកម្ពុជារាប់ចាប់តាំងពីធនាគារិកជាន់ខ្ពស់រហូតដល់ពាណិជ្ជករជាច្រើនរូបដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ បានចូលរួមក្នុងព្រឹត្តិការណ៍ជួបជុំនោះដែលបានប្រារព្ធធ្វើឡើងនៅជាន់ខាងលើនៃអគារខុនដូ Infinity 28 Condominium ដែលអាចមើលឃើញទេសភាពដងទន្លេមេគង្គយ៉ាងស្រស់ស្អាត។
នៅក្នុងពិធីស្វាគមន៍ឯកអគ្គរដ្ឋទូត មន្ត្រីស្ថានទូត និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមក្នុងពិធីនោះក៏មានទទួលម្ហូបអាហារម៉ាឡេស៊ីយ៉ាងឈ្ងុយឆ្ងាញ់ផងដែរ៕