ក្រុមហ៊ុនគូបូតាកម្ពុជាបានបង្កើតកម្មវិធីមួយដែលមានឈ្មោះថាគូបូតាបង្កើតសេដ្ឋីបង្កើនក្តីសុខគ្រប់ផ្ទះ ដែលផ្ដល់សំណាងជូនប្រជាកសិករ នូវរង្វាន់ទឹកប្រាក់សរុបចំនួន៥១៥លានរៀលកាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅនេះ។ ឆ្នាំនេះគូបូតាត្រៀមរង្វាន់ជាសាច់ប្រាក់សុទ្ធរហូតដល់៣៥០រង្វាន់ និងគិតជាទឹកប្រាក់ចំនួន៥១៥លានរៀល ដើម្បីផ្ដល់សំណាងឲ្យបានដល់ប្រជាកសិករគ្រប់គ្នាក្លាយជាសេដ្ឋី។អតិថិជនទាំងអស់គ្រាន់តែទិញផលិតផលគូបូតាពីភ្នាក់ងារចែកចាយគូបូតា ទូទាំងប្រទេសចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នោះអតិថិជននឹងទទួលបានប័ណ្ណផ្សងសំណាង៕ រូប ហុង មិនា