ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងធនាគារ ស្ថាបនា បានប្រកាសជាផ្លូវការពីភាពជាដៃគូក្នុងការបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទកាលពីថ្ងៃទី ៣០ ខែមករា។ តាមរយៈកិច្ចសហការនេះអនុញ្ញាតឱ្យអតិថិជនរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ បង់បុព្វលាភរ៉ាប់រងរបស់ពួកគាត់គ្រប់ពេលដោយឥតគិតថ្លៃតាមរយៈកម្មវិធីទូរស័ព្ទ Sathapana Mobile។ ក្រុមហ៊ុន មេនូឡាយហ្វ៍ និងធនាគារ ស្ថាបនាបានចាប់ជាដៃគូក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតកាលពីឆ្នាំ ២០១៨ ហើយកិច្ចសហការដែលបានប្រកាសពេលនេះនឹងអនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់បុព្វលាភរ៉ាប់រងបានកាន់តែឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាព៕ រូបថត សហការី