ទីតាំងអាជីវកម្មចំនួន ៤ របស់ក្រុមហ៊ុន Almond Hospitality Group ក្នុងនោះមានភោជនីយដ្ឋាន អ៊ុយ គុយទាវ នៅផ្លូវកម្ពុជាក្រោម ភោជនីយដ្ឋាន Kroeung Garden សណ្ឋាគារ Almond Hotel នៅផ្លូវសុធារស និងសណ្ឋាគារ Almond Hotel Bassac River បានចូលរួមគាំទ្រដល់ប៉ុស្តិ៍យុទ្ធនាការសង្គ្រោះជនរងគ្រោះដោយទឹកជំនន់។ បុគ្គលិកមកពីអាជីវកម្មទាំងនេះពួកគាត់បានទទួលប្រអប់បរិច្ចាគវិភាគទានពីលោក ចាប ណារិទ្ធ ប្រធានគ្រប់គ្រងផ្នែកពាណិជ្ជកម្មនៃកាសែតភ្នំពេញប៉ុស្ដិ៍៕ រូបថត ហុង មិនា