កាលពីថ្ងៃទី២៨ខែឧសភាកន្លងទៅនេះក្រុមហ៊ុនHuaweiបានរៀបពិធីសម្ពោធស្មាតហ្វូន P8 និងឧបករណ៍ wearable ប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅក្នុងសណ្ឋាគារ Centara Grand and Bangkok Convention Centre ប្រទេសថៃកម្មវិធីនេះមានការចូលរួមពីភ្ញៀវជាង ៥០០ នាក់ មកពីបណ្តាប្រទេសផ្សេងៗគ្នាចំនួន ១១ប្រទេស។ កម្មវិធីនេះ មានការចូលរួមច្រៀងពីកញ្ញាមាសសុខសោភាជាអ្នកតំណាងស្មាតហ្វូន Huawei ក៏ដូចជាពិធីករ ខៀវសាន់សាណា និងអ្នកចែកចាយជាច្រើនមកពីប្រទេសកម្ពុជាចូលរួមនិងមានការសម្ដែងជាច្រើនពីតារាចម្រៀងថៃ បន្ទាប់មកមានការចាប់ឆ្នោតទូរស័ព្ទដៃ Huawei P8ចំនួន៨០គ្រឿងដល់ភ្ញៀវដែលចូលរួមទាំងអស់គ្នា។ Huawei P8 ពិសេសបំផុតសម្រាប់មនុស្សពូកែភ្លេចគឺ ដោយអាចរកឃើញវិញបានភ្លាមៗដោយគ្រាន់តែស្រែកសួរ «ទូរស័ព្ទនៅឯណា?» ទូរស័ព្ទនឹងឆ្លើយត្រឡប់មកវិញជាមួយនឹងបទភ្លេង និងសារជាសំឡេង៕ រូបថត ឈឹម ស្រីនាង