កាលពីថ្ងៃទី១០ ខែមីនា កន្លងទៅនេះ ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ Panasonic ចាប់ផ្តើមដាក់ឲ្យដំណើរការនូវម៉ាស៊ីនត្រជាក់ AERO series ប្រភេទព្យួរជញ្ជាំងម៉ូដែលចែកតែមួយ(Single-split)និង ម៉ូដែលចែកជាច្រើន (Multi-split)។ ម៉ាស៊ីនត្រជាក់ប្រភេទ SKY Series នាំឲ្យមានការបោះជំហានទៅមុខខាងផ្នែករចនាម៉ូដ និងផាសុកភាពនៃភាពត្រជាក់ស្រួលជាមួយនឹងការបង្កើតស្លាបកង្ហារថ្មីប្រភេទ SKYWING មានបន្ទះបិទបើក ត្រជាក់ទៅរកពិតាន និងធ្វើឲ្យខ្យល់ត្រជាក់សាយភាយពេញបន្ទប់ដោយមិនមានខ្យល់បក់ត្រង់បច្ចេកវិទ្យា RADIANT COOLING. ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ Panasonic មានមហិច្ឆតាចង់ផ្គត់ផ្គង់នូវខ្យល់ត្រជាក់ បរិសុទ្ធ និងមានផាសុកភាពសម្រាប់គេហដ្ឋាននីមួយៗ៕ រូបថត ហេង ជីវ័ន និងសហការី