កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៩ ក្រុមហ៊ុន អ អិម អេ បានសម្ពោធជាផ្លូវការនូវរថយន្ត Ford Ranger ស៊េរីថ្មី ២០១៩ ពីរម៉ូដែលផ្សេងគ្នានៅសណ្ឋាគារសុខាភ្នំពេញដែលមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថានៅប្រទេសកម្ពុជាអ្នកដែលទិញរថយន្ត Ford យកទៅប្រើប្រាស់ ពួកគេចង់បានរថយន្តមួយដែលមានភាពរឹងមាំ មានផាសុកភាព និងមានបច្ចេកវិទ្យា ដែលធ្វើឲ្យការបើកបររបស់ពួកគាត់កាន់តែមានភាពងាយស្រួល។
លោកបន្តថាជាមួយនឹងរថយន្ត Ford Ranger ម៉ូដែលចុងក្រោយនេះវានឹងផ្តល់ឲ្យអ្នកប្រើប្រាស់លើសពីអ្វីដែលពួកគេរំពឹងទុកទៅទៀតទាំងសម្រាប់អ្នកប្រើប្រាស់ក្នុងអាជីវកម្មក៏ដូចជាប្រើប្រាស់ក្នុងគ្រួសារផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន RMA Cambodia បាននាំចូលនូវរថយន្ត Ford Ranger 2019 ពីរម៉ូដែលផ្សេងគ្នាដែលអាចឲ្យលោកអ្នកធ្វើការជ្រើសរើសបានរួមមាន Ford Ranger Wildtrak (Full Option) និង Ford Ranger XLT (Half-full Option)។