បន្ទាប់ពីទទួលការគាំទ្រខ្លាំងពីសំណាក់អតិថិជនកម្ពុជា ហាងគ្រឿងសម្អាងរបស់កូរ៉េម៉ាក The SAEM បានកំពុងពង្រីកសាខាទី២របស់ខ្លួននៅថ្ងៃទី២៣ មេសា ឆ្នាំ២០១៥ កន្លងទៅនេះនៅផ្តុំផ្សារកណ្តាល។ The SAEM ជាផលិតផលថែរក្សាសម្ផស្ស ដ៏ល្បីរបស់ប្រទេសកូរ៉េ ហើយនិងមានហាងច្រើនជាង ១០ប្រទេសរួមមាន ប្រទេសអូស្ត្រាលី ជប៉ុន កាណាដា ហុងកុង រុស្ស៊ី សិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម និងកម្ពុជា។ The SAEM មានផលិតផលថែរក្សាសម្ផស្សពីចុងសក់ដល់ចុងជើង ហើយអាចប្រើបានទាំងបុរស និងស្ត្រីគ្រប់វ័យដើម្បីអបអរសាទរកម្មវិធីបើកសម្ពោធហាងថ្មីរបស់ខ្លួន The SAEM បានបង្កើតនូវផលិតផលគ្រឿងសម្អាងរបស់ខ្លួនតាមរយៈការដើរម៉ូដ និងផ្តល់ការចាប់រង្វាន់ផ្តល់សំណាងដល់អតិថិជនរបស់ខ្លួន៕ រូបថត សហការី