យោងតាមព័ត៌មានក្រាហ្វិក ចាប់ពីឆ្នាំ១៩៩០មក យន្តហោះម៉ូដែល Airbus A320 ដែលផលិតដោយក្រុមហ៊ុន Airbus របស់អឺរ៉ុបបានធ្លាក់ចំនួន ៨ ដង។ លើកទីមួយនៅឆ្នាំ ១៩៩០ ក្នុងប្រទេសឥណ្ឌាដែលបង្កឲ្យមនុស្ស ៩២ នាក់ស្លាប់ ហើយចុងក្រោយនេះកើតមានឡើងប្រទេសបារាំង ដែលប្រតិបត្តិការដោយក្រុមហ៊ុន Germanwings ដែលបណ្តាលឲ្យមនុស្ស១៥០បានស្លាប់។ កាលពីចុងឆ្នាំមុន យន្តហោះម៉ូដែលនេះដែលប្រតិបត្តិការដោយក្រុមហ៊ុន AirAsia ក៏បានធ្លាក់ក្នុងសមុទ្រជ្វាផងដែរ៕ រូបថត AFP