ប្រទេសជប៉ុនកាលពីថ្ងៃសុក្រសប្តាហ៍មុន បានផ្តល់រថយន្តគិលានសង្គ្រោះ ចំនួន ៣៥ គ្រឿង ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩។ ជំនួយនេះគឺផ្អែកលើវិធានការណ៍កិច្ចសហប្រតិបត្តិការដែលបានដាក់ចេញជាមួយបណ្តាប្រទេស អាស៊ានដែលត្រូវបានប្រកាសដោយលោកអតីតនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបិ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស កាលពីខែមេសាឆ្នាំមុន។ ពិធីប្រគល់និងទទួលត្រូវបានប្រារព្ធឡើងនៅក្រសួងសុខាភិបាល៕ រូបថត សហការី