ក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ីបានប្រារព្ធពិធីជួបជុំប្រចាំខែរបស់ខ្លួនកាលពីថ្ងៃពុធកន្លងទៅ ដោយទទួលបានការចូលរួមពីសហគ្រិនម៉ាឡេស៊ី និងពលរដ្ឋម៉ាឡេស៊ីដែលកំពុងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបនោះលោក Mathew Rendall មកពីក្រុមហ៊ុន SokSiphana & Associates បានធ្វើបទបង្ហាញពិសេសមួយទាក់ទងនឹងការធ្វើបច្ចុប្បន្នភាពច្បាប់នៅកម្ពុជា៕ រូបថត ភ្នំពេញ ប៉ុស្តិ៍