ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលជាសមាជិក គ្រួសាររបស់ធនាគារ អ៊ូរី ប្រទេសកូរ៉េបានដាក់ឱ្យប្រើប្រាស់សេវាធនាគារចល័តជំនាន់ថ្មីរបស់ខ្លួន ដែលនាំមកជូននូវមុខងារ និងលក្ខណពិសេសជាច្រើនជាមួយនឹងរចនាប័ទ្មដ៏ទំនើប និងទាក់ទាញ ដើម្បីផ្តល់ជូននូវសេវាធនាគារឌីជីថលឱ្យកាន់តែប្រសើរដល់អតិថិជនរបស់ខ្លួន។ សេវាធនាគារចល័តជំនាន់ថ្មី V2.0 នេះត្រូវបានដាក់ឈ្មោះថា “WB WON Mobile” ជាមួយនឹងពាក្យស្លោក “មិត្តដ៏ស្និទ្ធស្នាលរបស់លោកអ្នក” ក្នុងន័យនេះបានបញ្ជាក់អំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន លើការផ្តល់សេវាហិរញ្ញវត្ថុឌីជីថលឱ្យកាន់តែទំនើបបន្ថែមទៀត ដើម្បីផ្តល់ជូនដល់អតិថិជន។ WB WON Mobile គឺជាជំនួយការដ៏ជិតស្និទ្ធរបស់អតិថិជនក្នុងការកាត់បន្ថយពេលវេលា និងកិច្ចការមួយចំនួនដូចជាការបង់វិក្កយបត្រផ្ទេរប្រាក់ ពិនិត្យសមតុល្យសាច់ប្រាក់ និងប្រតិបត្តិការផ្សេងៗទៀត។ លោក គីម ស៊ុនឃ្យូ អគ្គនាយកប្រតិបត្តិនៃ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានមានប្រសាសន៍ថា៖ “យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើឱ្យសេវាធនាគារចល័តជំនាន់ថ្មីរបស់យើងកាន់តែប្រសើរឡើង ស្របទៅនឹងគោលដៅធំក្នុងការផ្តល់ជូននូវបទពិសោធសេវាហិរញ្ញវត្ថុដ៏ល្អបំផុតដល់អតិថិជនរបស់យើង។ ជាមួយនឹងទស្សនៈនេះបានផ្តោតសំខាន់លើសេវាហិរញ្ញវត្ថុឌីជីថលដោយការដាក់ឱ្យប្រើប្រាស់សេវាធនាគារចល័តជំនាន់ថ្មី ដែលជាការផ្លាស់ប្តូរដ៏ធំមួយ និងការជោគជ័យដ៏គួរឱ្យកត់សម្គាល់ក្នុងឆ្នាំនេះ”។ សម្រាប់ព័ត៌មានបន្ថែមអំពី WB WON Mobile សូមចូលទៅកាន់គេហទំព័រ www.wbfinance.com.kh ទាញយក និងចុះឈ្មោះ WB WON Mobile ឥឡូវនេះ ៖
App Store: http://bit.ly/wbwonappstore
Play Store: http://bit.ly/wbwonplaystore
រូបថត សហការី