ក្រុមហ៊ុន Europe Travel Expert (ETE) Cambodia បានរៀបចំសិក្ខាសាលារយៈពេលកន្លះថ្ងៃជាមួយភ្នាក់ងារទេសចរណ៍ចំនួន ១២ ដើម្បីផ្សព្វផ្សាយកញ្ចប់ដំណើរកម្សាន្តថ្មីដ៏ទាក់ទាញរបស់ខ្លួនទៅកាន់ប្រទេសតួកគី។ ក្រុមហ៊ុន ETE Cambodia ដាក់គោលដៅទទួលភ្ញៀវទេសចរកម្ពុជាយ៉ាងហោចឲ្យបាន ៥០០ នាក់ក្នុង ១ ឆ្នាំទៅកាន់ប្រទេសដែលជាច្រកចូលទ្វីបអឺរ៉ុបមួយនេះ។ សម្រាប់ទេសចរកម្ពុជា ១០ នាក់ដំបូងដែលទិញកញ្ចប់ដំណើរកម្សាន្តទៅប្រទេសតួកគីរយៈពេល ១០ ថ្ងៃ ៧ យប់ក្នុងតម្លៃត្រឹមតែ ១១៩៩ ដុល្លារប៉ុណ្ណោះ ដោយចេញដំណើរនៅថ្ងៃទី ៩ និងថ្ងៃទី ១១ ខែមេសា ខាងមុខ៕ រូបថត នាង សុភាព