ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ និងបង្ហាញនូវការចែករំលែកចំពោះសង្គមក៏ដូចជាការយកចិត្តទុកដាក់ទៅលើអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក បាននាំយកនូវសម្ភារប្រើប្រាស់មួយចំនួន ដូចជាធុងសំរាមចំនួន ១៧ ធុងជូនដល់មណ្ឌលសុខភាព ស្ទឹងហាវ និងកៅអីចំនួន ១៥០ កៅអី រួមជាមួយនឹងបង់អង្គុយចំនួន ២៦ បង់ជូនដល់អាជ្ញាធរសម្រាប់ប្រើប្រាស់នៅក្នុងសាលាឃុំ/សង្កាត់ចំនួន ១៣ ឃុំ/សង្កាត់ ដែលស្ថិតក្នុងស្រុកចំនួន ២ និងក្រុងចំនួន ១ គឺ ស្រុកព្រៃនប់ ស្ទឹងហាវ និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ការផ្តល់សម្ភារប្រើប្រាស់នាពេលនេះបានបង្ហាញថា ណុងហឹប ហ្វាយនែន មិនត្រឹមតែជាគ្រឹះស្ថានដែលផ្តល់សេវាកម្មប្រាក់កម្ចីប៉ុណ្ណោះទេ តែណុងហឹប តែងតែមានការចូលរួម និងរៀបចំសកម្មភាពសង្គម និងមនុស្សធម៌ផ្សេងៗ ថែមទាំងបានយកចិត្តទុកដាក់លើភាគីពាក់ព័ន្ធទាំងអស់ក៏ដូចជាសហគមន៍ទាំងមូលផងដែរ៕ រូបថត សហការី