ក្រុមហ៊ុនស្មាតហ្វូន Huawei ប្រចាំប្រទេសកម្ពុជាបានរៀបចំពិធី “Huawei សង្ក្រាន ប្រម៉ូសិន” ដើម្បីថ្លែងអំណរគុណដល់មិត្តអ្នកសារព័ត៌មាន ជាងថតរូប និង សិល្បករ សិល្បការិនី ក៏ដូចជា បង្ហាញវត្តមានស្មាតហ្វូនស៊េរីថ្មី Huawei P20, Huawei nova 3e, Huawei Y9 2018 និង Huawei Y7 pro 2018 នៅមជ្ឈមណ្ឌលពិព័រណ៌អន្តរជាតិ CSIC (Customer Solution Innovation & Integration Experience Center) និង ភោជនីយដ្ឋាន Hard RockCafé Phnom Penh កាលពីយប់ថ្ងៃទី ០៩ មេសាកន្លងទៅនេះ។ ក្នុងកម្មពិធីពិសេសនេះ ក្រុមហ៊ុនHuawei បានអញ្ជើញនូវភ្ញៀវកិត្តិយស និងប្រិយមិត្តដៃគូសារព័ត៌មានជាច្រើនដែលតែងតែគាំទ្រនូវស្មាតហ្វូនរបស់ Huawei ព្រមទាំងមានការអញ្ជើញចូលរួមពីតារាល្បីៗក្នុងប្រទេសកម្ពុជាសរុបជាង ៧០ នាក់។ ទន្ទឹមនឹងនេះក្រុមហ៊ុន Huawei បាននូវកំពូលស្មាតហ្វូនស៊េរី Huawei P20, Huawei nova 3e (P20 Lite), Huawei Y9 2018, Huawei Y7 Pro 2018 ដែលជាទូរស័ព្ទទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំងពីសម្រាប់អ្នកប្រើប្រាស់។ រូបថត ហុង មិនា