realme ជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សបំផុតសព្វថ្ងៃនេះបានដាក់ប្រកាសផ្លូវការនូវ realme C17 ដែលមានអេក្រង់រលូន 90Hz ជាមួយកាមេរ៉ាទម្លុះអេក្រង់ ថាមពលថ្មធំ 5000mAh កាមេរ៉ា AI ៤ គ្រាប់។ វាត្រូវបានគេរចនាឡើងដើម្បីបង្កើនបទពិសោធន៍នៃ realme C series និងនាំមកនូវភាពភ្ញាក់ផ្អើលដែលមិនធ្លាប់មានពីមុនសម្រាប់យុវវ័យ។
ជាមួយនឹងស្មារតី Dare to leap,realme C17 គឺជាម៉ូឌែលទី ១ ដែលមានបំពាក់ជាមួយនឹងអេក្រង់រលូន 90Hz នៅក្នុងជួរតម្លៃ ២០៩ ដុល្លារដែលនឹងផ្តល់បទពិសោធន៍កាន់តែរលូនជាងមុន។ លើសពីនេះទៀត realme ក៏មានគោលបំណងដើម្បីលើកទឹកចិត្តដល់យុវជនឲ្យ «ហ៊ាន» ខិតខំដើម្បីឲ្យជីវិតទទួលបានភាពរលូនរីកចម្រើនទៅមុខ ទោះបីជាត្រូវជួបប្រទះឧសគ្គយ៉ាងណាក៏ដោយ។ ជាមួយនឹងការតស៊ូនិងភាពក្លាហាន ភាពជោគជ័យនៅកាន់តែជិតយើង។
ឆ្ពោះទៅមុខជាមួយនឹងអេក្រង់រលូន 90Hz កាមេរ៉ាទម្លុះអេក្រង់ និងកាមេរ៉ា AI ៤ គ្រាប់
realme C17 បំពាក់មកជាមួយអេក្រង់រលូន 90Hz ទំហំ ៦.៥ អ៊ីញ និងល្បឿនប៉ះបញ្ជារ 120Hz ធ្វើឲ្យរាល់ការប៉ះបញ្ជារពិតជារអិល។ អេក្រង់ 90Hz មានល្បឿនអេក្រង់លឿនជាងអេក្រង់ 60Hz ធម្មតារហូតដល់ ៥០% ដែលលទ្ធផលធ្វើឲ្យមានបទពិសោធន៍មើលឃើញច្បាស់ និងរលូន។ ដោយបំពាក់កាមេរ៉ាទម្លុះអេក្រង់ realme C17 មានសមាមាត្រអេក្រង់រហូតដល់ ៩០% នៃតួខ្លួនវាធ្វើឲ្យបទពិសោធន៍នៃការកម្សាន្តកាន់តែអស្ចារ្យសម្រាប់យុវវ័យ។
realme C17 ថែមទាំងមានបំពាក់កាមេរ៉ា AI ៤ គ្រាប់ដែលកាមេរ៉ាគោល 13MPf/2.0 ធ្វើអោយរូបភាពកាន់តែភ្លឺច្បាស់។ កាមេរ៉ាទី ២ ជាប្រភេទលែនថតប្លង់ទូលាយ 119 ដែលអាចថតទេសភាព និងអាគារធំៗកាន់តែស្អាត។ កាមេរ៉ាទី ៣ ជាប្រភេទលែនថតប្លង់ជិត «ម៉ាក្រូលែន» ដែលអាចថតបានចំណុចលម្អិតដែលជិតរហូតដល់ ៤cm និងកាមេរ៉ាទី ៤ ជាប្រភេទលែនសខ្មៅ «B&W Portrait» សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយដែលមានគុណភាពខ្ពស់។ ដោយមានជំនួយពីមុខងារ Super Nightscape realmeC17 អាចថតរូបភាពពេលយប់បានយ៉ាងស្រស់ស្អាត។
សមត្ថភាពខ្លាំង ថាមពលថ្មធំ
realme C17 មានសមត្ថភាពខ្លាំងអាចបំពេញនូវតម្រូវការប្រចាំថ្ងៃរបស់អ្នកបានយ៉ាងល្អ។ វាមានបំពាក់នូវបន្ទះឈីប Snapdragon 460 និងជាជម្រើសដ៏ល្អសម្រាប់បទពិសោធន៍លេងហ្គេមយ៉ាងរលូន។ វាថែមទាំងអាចដាក់បាន Sim២ និងអាចបន្ថែម Memory Card បានរហូតដល់ 256GB។ realme C17 រត់ដោយ realme UI ដែលពេញនិយមបំផុតនាំមកនូវការកម្សាន្តឥតដែនកំណត់។
ដោយបន្តនូវគុណសម្បត្តិថាមពលថ្មធំនៃ C series,realme C17 ក៏មានបំពាក់ថាមពលថ្មធំ 5000mAh និងការសាកលឿន 18W។ ដូចនេះវាអាចទុក Standby បាន ៣៤ ថ្ងៃ និងអាចនិយាយទូរស័ព្ទបាន ៣៥.៧ ម៉ោងហើយអាចសាកថ្មបាន ៣៣% ក្នុងរយៈពេល ៣០ នាទី។ វាមានមុខងារបង្កើនប្រសិទ្ធភាព និងសន្សំសំចៃថ្ម។ ដូច្នេះអ្នកអាចប្រើប្រាស់ថ្មត្រឹមតែ ៥% សម្រាប់ការលេង WhatsApp ជិត ១.២ ម៉ោង។
ការរចនាដ៏ពេញនិយម និងគុណភាពខ្ពស់
ក្នុងនាមជាក្រុមហ៊ុនពេញនិយមផ្នែកបច្ចេកវិទ្យា realme បានយកចិត្តទុកដាក់ផ្តោតទៅលើការនាំចូលថ្មីនៃវិស័យបច្ចេកវិទ្យាហើយដែលខុសគ្នាពី C series ម៉ូឌែលដទៃនោះគឺ realme បានបំផុសគំនិតដោយ «ភ្នែកឆ្មា» បង្ហាញពីអារម្មណ៍អាថ៍កំបាំងនៃវត្ថុមានតម្លៃ ហើយអ្នកនឹងមិននឹកស្មាននោះទេថាវាមានតម្លៃត្រឹម ២០៩ ដុល្លារ។
Realme មានពីរពណ៌សម្រាប់ជ្រើសរើសដែលមានពណ៌ខៀវ «Navy Blue» និងពណ៌បៃតង «Lake Green» ដែលមានចំណាំងផ្លាតពន្លឺជះចេញមកយ៉ាងស្រស់ស្អាតនាំមកនូវអារម្មណ៍ដ៏ប្លែក។ វាថែមទាំងមានតួរខ្លួនស្តើង និងទម្ងន់ស្រាលត្រឹមតែ ១៨៨g និង ៨.៥ mm តែប៉ុណ្ណោះ។
realme C17 គឺពិតជាសក្តិសម និងជាជម្រើសដ៏ល្អបំផុតសម្រាប់យុវវ័យ ពីព្រោះវាមានអេក្រង់រលូន 90Hz ជាមួយកាមេរ៉ាទម្លុះអេក្រង់មានគុណភាពល្អជាងផលិតផលក្នុងជួរតម្លៃដូចគ្នាហើយវាត្រូវបានបំផុសគំនិតដោយ «ភ្នែកឆ្មា» និងមានកាមេរ៉ា AI ៤ គ្រាប់ realme C17 ដាក់លក់ក្នុងតម្លៃពិសេសត្រឹមតែ ២០៩ ដុល្លារ និងមានការដាក់លក់លើកដំបូងនៅថ្ងៃទី ៨ ខែមករាខាងមុខនេះ៕