ក្រុមហ៊ុន RMA Cambodia កាលពីល្ងាចថ្ងៃទី ៩ ខែតុលាថ្មីៗនេះបានដាក់សម្ពោធ និងបង្ហាញរថយន្តអគ្គិសនីដ៏ប្រណីតម៉ាក JAGUAR I-PACE 2020 ដែលទើបមកដល់ប្រទេសកម្ពុជានៅអគារតាំងលក់របស់ JAGUAR LAND ROVER ក្នុងរាជធានីភ្នំពេញ។ នៅក្នុងពិធីដ៏ពិសេសនោះមានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia រួមនឹងវត្តមានភ្ញៀវកិត្តិយសជាច្រើនរូបទៀត ដែលញាំងឱ្យកម្មវិធីកាន់តែមានភាពអធិកអធមទ្វេឡើង។ JAGUAR I-PACE 2020 គឺជារថយន្តអគ្គិសនីប្រណីតក្នុងចំណោមរថយន្តអគ្គិសនីល្បីៗនៅអឺរ៉ុប និងអាមេរិក ហើយសម្រាប់រថយន្ត JAGUAR I-PACE 2020 នេះវាត្រូវបានដាក់លក់ភ្ជាប់មកជាមួយឧបរណ៍សាកភ្លើង កម្លាំង ៧KW AC មកស្រាប់ ដោយលោកអ្នកគ្រាន់តែចំណាយពេល ១០ ម៉ោងនៅផ្ទះ ដើម្បីសាកថ្មពេញនោះលោកអ្នកនឹងអាចធ្វើដំណើរបានយ៉ាងហោចណាស់រហូតដល់ ៣៥០ គីឡូម៉ែត្រឯណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ 023 888-811 / 070 999-111៕ រូបថត សហការី