ក្រុមហ៊ុន OPPO បានដាក់សម្ពោធស្មាតហ្វូនលំដាប់កំពូលដែលបំពាក់អេក្រង់ទំនើបឈានមុខក្នុងយុគសម័យ 5G គឺ OPPO Find X2 Pro នៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ៧ ខែមីនា កន្លងទៅ។
កំពូលស្មាតហ្វូន OPPO Find X2 Pro ផ្តល់នូវបទពិសោធនៃការថតបែបកាមេរ៉ាអាជីពដោយ វាបំពាក់ដោយកាមេរ៉ាមេទំហំ ៤៨ មេហ្គាភិកសែលជាកាមេរ៉ាលំដាប់អាជីព ១២bit (ប៊ីត) ប្រើប្រាស់សេនស័រ Sony IMX689 ឈានមុខគេ។ លើសពីនេះទៀតវាមានអេក្រង់កោងលាតគ្មានគែម ល្បឿន Refresh Rate កម្រិតកំពូល ១២០ ហឺតរលូនឥតទាក់ និងកម្រិតបង្ហាញកំពូលច្បាស់ QHD+(3K) Dynamic AMOLED ជាមួយពណ៌ធម្មជាតិរស់រវើក។ OPPO Find X2 Pro មានតម្លៃត្រឹមតែ ១២៩៩$ ហើយសម្រាប់អតិថិជនដែលចាប់អារម្មណ៍អាចធ្វើការកក់ទុកមុនចាប់ពីថ្ងៃទី ៨ មីនា ដល់ថ្ងៃទី ២១ មីនា ២០២០ នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស៕ រូបថត សហការី