ព្រឹលកំពុងធ្លាក់ ខណៈយានយន្តធ្វើដំណើរយឺតបំផុតតាមបណ្តោយផ្លូវក្បែរក្រុង Alberville ឆ្ពោះទៅជ្រលង Tarentaise ក្នុងតំបន់ជួរភ្នំអាល់កាលពីថ្ងៃអាទិត្យ។ ការធ្លាក់ព្រឹលខ្លាំងនៅក្នុងតំបន់ជួរភ្នំនោះ បានធ្វើឲ្យអ្នកបើកបរប្រមាណ១៥០០០នាក់ ជាប់ទៅណាមិនរួចពីថ្ងៃអាទិត្យ ធ្វើឲ្យក្រុមមន្ត្រីបើកជម្រកគ្រាអាសន្ន និងជំរុញឲ្យក្រុមអ្នកដំណើរស្នាក់នៅក្នុងផ្ទះ៕ AFP