វិទ្យាស្ថាន ខេមអេដ ប៊ីហ្សនេសស្គូល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា បានរៀបចំសន្និសីទកាសែតស្តីពីការអបអរសាទរ និស្សិតកម្ពុជា កញ្ញា ចាន់ ភី ស្រីលិញ ដែលទទួលបានជយលាភីចំណាត់ថ្នាក់លេខ ១ ទូទាំងពិភពលោកក្នុងការប្រឡងមុខវិជ្ជា មូលដ្ឋានគ្រឹះនៃសវនកម្មនៃការប្រឡងជាអន្តរជាតិ ដែលរៀបចំដោយស្ថាប័នគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេសកាលពីខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកញ្ញា ចាន់ ភី ស្រីលិញ គឺជានិស្សិតឆ្នាំទី ៣ នៃកម្មវិធីសិក្សាបរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ + សញ្ញាបត្រអន្តរជាតិអ្នកបច្ចេកទេសផ្នែកគណនេយ្យ CAT នៅវិទ្យាស្ថាន ខេមអេដ ប៊ីហ្សនេសស្គូល៕ រូបថត សហការី