បុរសម្នាក់កំពុងចែវទូកនៅពីក្រោយខ្ទមរយីករយាកមួយមកពីមើលរងត្រកួនបណ្តែតទឹករបស់ខ្លួននៅបឹងទំពុនក្នុងភូមិ ខ្វា សង្កាត់-ខណ្ឌដង្កោកាលពីចុងសប្តាហ៍មុន។ បឹងទំពុនដែលធ្លាប់តែលាតសន្ធឹងធំល្វឹងល្វើយនៅពេលនេះកាន់តែរួមតូចទៅៗដោយសារតែត្រូវបានគេចាក់ដីលុបយកធ្វើជាកម្មសិទ្ធិ ឬសង់បុរីលក់បើទោះបីជាតាមច្បាប់ចែងថាបឹងបួ ស្ទឹង ទន្លេ ភ្នំ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដែលមិនអាចឲ្យជនណាម្នាក់វាតយកធ្វើជាកម្មសិទ្ធិបានយ៉ាងណាក៏ដោយ។ រូបថត ហេង ជីវ័ន