ក្នុងឱកាសពិធីបុណ្យកឋិនទាន (Kathina Festival) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកជំទាវ Devyani Uttam Khobragade បានចូលជួបសម្តែងការគួរសមជាមួយសម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ដែលជាសាកលវិទ្យាធិការរងទទួលបន្ទុក និងគណៈគ្រប់គ្រងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។ ជំនួបកាលពីថ្ងៃទី ៦ ខែវិច្ឆិកានោះគឺបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏យូរអង្វែងរវាងរដ្ឋាភិបាលឥណ្ឌា និងសាកលវិទ្យាល័យ។ ដើម្បីជានិមិត្តរូបនៃការគោរព លោកជំទាវឯកអគ្គរដ្ឋទូត ក៏បាននាំយកអាហារឥណ្ឌា ១ ស្រាក់មកប្រគេនផងដែរ៕ រូបថត សហការី