កាលពីថ្ងៃទី៧ ខែកក្កដា កន្លងទៅនេះ កាសែតភ្នំពេញប៉ុស្តិ៍ បានរៀបចំពិធីជប់លៀងអបអរសាទរគម្រប់ខួប២៥ឆ្នាំ របស់ខ្លួននៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូប មកពីស្ថាប័ននានា មន្ត្រីរាជការ ការទូត អង្គការ និងបណ្តាក្រុមហ៊ុនឯកជន ប្រមាណជា៥០០នាក់។ ភ្ញៀវទាំងអស់រីករាយថតរូបជាមួយម៉ូដែលស្លៀកសម្លៀកបំពាក់រចនាពីកាសែត ដែលច្នៃម៉ូដដោយលោក រូ រតនា មកពីហាងលក់ផ្កា FLOVER ។ ក្នុងរាត្រីដ៏មហោឡារិកនោះក៏មានការប្រគល់ពានរង្វាន់ដល់បុគ្គលិកឆ្នើមដែលធ្វើការរយៈពេល២៥ឆ្នាំ ពានរង្វាន់ដល់ចាងហ្វាងការផ្សាយ និងជាអ្នកដែលបង្កើតកាសែតភ្នំពេញប៉ុស្តិ៍ផងដែរ។ កាសែតភ្នំពេញប៉ុស្តិ៍ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ននេះ គឺមានរយៈពេល២៥ឆ្នាំ៕ រូបថត ហុង មិនា,ហេង ជីវ័ន,ស្រេង ម៉េងស្រ៊ុន,ផា លីណា និង Jeremie Montessuis