កាលពីល្ងាចថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៩ ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធពិធីថ្វាយជូនគ្រឿងឥស្សរិយយសព្រះចៅអធិរាជ ជប៉ុន Grand Cordon of the Order of the Rising Sun ថ្វាយសម្តេចនរោត្តម សិរីវុឌ្ឍ អតីតឧបនាយករដ្ឋមន្ត្រី និងជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅនិវេសនដ្ឋានរបស់ឯកឧត្តម។ ការថ្វាយជូនគ្រឿងឥស្សរិយយសនេះត្រូវបានសម្រេចដោយគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលជប៉ុនកាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៩ ដើម្បីទទួលស្គាល់ការរួមចំណែករបស់សម្តេចក្នុងការពង្រឹងទំនាក់ទំនង និងមិត្តភាពរវាងជប៉ុន-កម្ពុជា៕ រូបថត ហេង ជីវ័ន